សិស្សវិទ្យាល័យម្នាក់នឹងចេញ Manga ដំបូងរបស់ខ្លួន

​     ក្រុមហ៊ុនmanga Comico បានប្រកាសថាគេនឹងបង្ហាញស្នាដៃដំបូងរបស់​សិស្សវិទ្យាល័យម្នាក់​ឈ្មោះ Kishiwo​ ដែលជាអ្នកឈ្នះការប្រកួតប្រជែង manga ឆ្នាំ 2016​ថ្នាក់ជាតិសម្រាប់និស្សិត​ (2016 National Student Championship manga contest)។ mangaនេះមានឈ្មោះថា Distance Without a Name​ ឬ​ Namae no Nai Kyouri​ ដែលជារឿងមនោសញ្ចេតនារវាងស្ត្រីម្នាក់ឈ្មោះ Mizuno Shihluki ដែលមានអារម្មណ៍ភ័យខ្លាចក្នុងរឿង​ស្នេហាមានវ័យ 30 ឆ្នាំនិងក្មេងប្រុសជំទម្នាក់ឈ្មោះKoumi Enoki។ រឿង​នេះនឹងចាប់ផ្តើមចេញ​នៅថ្ងៃទី 21 ខែមីនាខាងមុខនេះ។    source: goboiano Post Views: 72

រឿង My Hero Academia​ វគ្គ៣

Izuku បានសុបិនចង់ធ្វើជាវីរបុរសយូរណាស់មកហើយ ដែលជាគោលដៅដ៏ខ្ពង់ខ្ពស់សម្រាប់មនុស្សគ្រប់រូបប៉ុន្តែវាជាការប្រកួតប្រជែងដ៏ខ្លាំងចំពោះក្មេងដែលគ្មានអំណាច។ នេះជាការពិតព្រោះនៅក្នុងពិភពលោកដែលមានប្រជាជន 80% មានpower “quirk” ដែលជាអ្វីដែលIzuku គ្មានទាំងស្រុង។ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេក្នុងការបញ្ឈប់គាត់ពីការចុះឈ្មោះចូលរៀននៅសាលាវីរៈបុរសដ៏ល្បីល្បាញមួយក្នុងពិភពលោក។ My Hero Academia TV ត្រូវបានដឹកនាំដោយ Kenji Nagasaki និង featured animation ដោយ BONES ។ ចាប់ពីថ្ងៃទី 7 ខែមេសាឆ្នាំ 2018 (ថ្ងៃសៅរ៍) រឿង My Hero Academia​ វគ្គ៣ នឹងចាក់ផ្សាយនៅជប៉ុននៅលើទូរទស្សន៍ Yomiuri និង Nippon។   សូមមើល Trailer ខាងក្រោម:   source: crunchyroll Post Views: 60

សៀវភៅរូបភាពរបស់ One Piece ត្រូវបានចេញផ្សាយ

Shueisha បានចេញផ្សាយនូវសៀវភៅរូបភាពដើមដំបូងបង្អស់របស់​ One Piece ក្រោមចំណងជេីងថា “Light and Darkness” នៅថ្ងៃទី​២ ខែមីនា ដែលត្រូវបានគូរដោយវិចិត្រករ Shinsaku Nagata អាយុ 27 ឆ្នាំ។ គាត់បានបង្កើតស្នាដៃសិល្បៈដំបូងរបស់គាត់ពី Little More Books នៅក្នុងឆ្នាំ 2016 ជាមួយនឹង “Aoi Kaeru”​ ហើយក៏បានចេញផ្សាយសៀវភៅរូបភាពចំនួន 12 រួចមកហើយ។ ដូចដែលចំណងជើងបានបង្ហាញ រឿងនេះផ្តោតលើការជួបដំបូងរវាងតួអង្គ 3 គឺ Luffy Aceនិង Sabo។​ វាត្រូវបានចេញជាលើកដំបូងនៅក្នុងទស្សនាវដ្ដី “ONE PIECE” ដែលបានចេញផ្សាយនៅខែមិថុនានិងសីហាឆ្នាំ 2017 ។ ក្រៅពីជំពូកដែលត្រូវបានបោះពុម្ពផ្សាយ អ្នកគំនូរនោះបានបន្ថែមទំព័រថ្មីជាច្រើនសម្រាប់ការបោះពុម្ពសៀវភៅ។ លោក Oda ដែលជាអ្នកបង្កើតដំបូងរបស់ One Piece បានផ្តល់នូវការអត្ថាធិប្បាយថា: “នេះគឺជាសៀវភៅរូបភាពដែលអាចត្រូវបានផ្លាស់ប្តូរដោយការស្រមើលស្រមៃរបស់អ្នក។តម្លៃសម្រាប់សៀវភៅដែលមាន 64 ទំព័រគឺ 2.160 យ៉េន (ប្រហែល

រឿង : The Silver Guardian 2

រឿង The Silver Guardian​ ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងពីថ្ងៃទី 13 ខែមករាឆ្នាំ 2018 ដែលត្រូវបាននិពន្ធដោយ លោក​ Ken Ando។​ រឿងនេះនិយាយអំពីតួអង្គឈ្មោះ Riku Suigin ដែល​ជា​អ្នកលេងហ្គេមដ៏ពូកែម្នាក់។ គេបានលួចស្រលាញ់​ Riku Rei ដែលជានារី​ដែលមានប្រជាប្រិយបំផុតនៅក្នុងសាលា។ ដើម្បីជួយមនុស្សដែលខ្លួនស្រលាញ់ Riku Suigin ត្រូវបានបង្ខំខ្លួនចូលហ្គេមមួយដែលមានឈ្មោះថា  “Grave Buster” ដែល​ជាកន្លែងដែល Riku Rei ត្រូវបានឃុំទុក។ ដើម្បីជួយសង្រ្គោះនាងគេនឹងមានការគាំទ្រពី Twin Star​ ដ៏ស្រស់ស្អាតម្នាក់។ គេក៏ទទួលបាននូវឧបករណ៍មួយដែលមានតម្លៃ 10 ពាន់លានយ៉េនពីជីតារបស់គាត់ឈ្មោះ Ruki Yuuki។  Suigin នឹងត្រូវក្លាយជាអ្នក Guardian ចុងក្រោយដែលការពារផ្នូរពី Raiders ដើម្បីជួយសង្គ្រោះ Riku Rei និងដោះស្រាយអាថ៌កំបាំងនៃ Grave Buster។ សូមមើល Trailer ខាងក្រោម   source: www.animenewsnetwork.com Post Views: 50

១២ចំណុចការពិតអំពី RANGIKU MATSUMOTO

សួស្ដីប្រិយមិត្តអ្នកអានទាំងអស់គ្នា! ថ្ងៃនេះ យើងជួបគ្នាជាមួយប្រធានបទថ្មី ដែលនិយាយអំពី ១២ចំណុចការពិតអំពី Rangiku នៅក្នុង Anime Bleach។ Rangiku គឺជា Shinigami ដែលជាតួអង្គមួយដ៏ស្រស់ស្អាត និងមានដើមទ្រូងធំផងដែរ ដែលទាក់ទាញអ្នកទស្សនា Bleach។ ឥឡូវនាំគ្នាមកមើលអត្ថបទអំពីនាង! ចំណាំ ៖ អត្ថបទនេះអាចនឹងមានកំហុស ពីព្រោះខ្ញុំមិនទាន់បានបញ្ចប់ Bleach នៅឡើយ។ ប្រសិនជាមានអ្នកចង់ជួយខ្ញុំធ្វើអត្ថបទ Bleach អាចទំនាក់ទំនងមក Page យើងបាន! ១២ចំណុចការពិតអំពី Rangiku Matsumoto ៖ ១. Rangiku មានកម្ពស់១៧២ស.ម និងទម្ងន់៥៧គីឡូក្រាម។ ២. Rangiku មានថ្ងៃកំណើតទី២៩ កញ្ញា ក្នុងតារានិករ Libra។ ដំបូងនាងមិនដឹងពីថ្ងៃកំណើតរបស់នាងទេ។ ពេលដែលនាងបានជួប Gin, Gin បានសួរអំពីថ្ងៃកំណើតរបស់នាង តែនាងមិនដឹង ហើយ Gin ក៏ប្រាប់ថា ថ្ងៃដែលនាងជួប Gin ជាថ្ងៃកំណើតរបស់នាង។ ៣.

តើអ្វីជា Lightning Release: Purple Electricty ?

Lightning Release: Purple Electricity ឬ Purple Lightning, ឬ Lightining Style: Violet Bolt, ឬហៅថា Raiton: Shiden ( 雷遁・紫電 ) [ ភាសាជប៉ុន ] ជា Jutsu ទី ២ ដែលបង្កើតឡើងដោយ Kakashi Hatake ក្រោយពីបាត់ Sharingan ក្នុង សង្គ្រាម Ninja លើកទី ៤។ អ្នកប្រើប្រាស់ Jutsu នេះត្រូវបញ្ចេញអគ្គិសនី ពណ៌ស្វាយ ចេញពីដៃ បន្ទាប់មកជ្រើសរើសទីតាំងដែលចង់ប្រើក្បាច់នេះដាក់ក្នុងចម្ងាយជិត និងមធ្យម។ ក្បាច់មួយនេះ គឺមានឥទ្ធិពលអាចធ្វើឱ្យពពកមានភ្លៀងធ្លាក់ នៅពេលដែលបាញ់វាទៅលើមេឃ។ ប្រភេទ : Ninjutsu ធាតុរន្ទះ ( Lightning Release )ចេញនៅក្នុង :  ប្រលោមលោក

១០ ចំណុច ការពិតរបស់ Neji Hyuga

ថ្ងៃនេះ ជាថ្ងៃកំណើតរបស់ Neji Hyuga ( ០៣ កក្កដា ) ។ ខ្ញុំបានរៀបអត្ថបទពិសេសស្ដីពីចំណុចពិត ១០ យ៉ាងរបស់ Neji ដែលអ្នកមិនបានដឹង។   ១០ ចំណុច ការពិតរបស់ Neji Hyuga ▪ Neji និង Tenten មានបទក្នុងផ្ទៃរឿងដូចគ្នា ដែលគ្រាន់តែបទរបស់ Tenten យឺតជាង ហើយបទ Neji រាងលឿនបន្តិច។ ▪ ឃ្លាដែល Neji ចូលចិត្តនិយាយគឺ ” Flying Leap ” ឬ ” ការលោតផ្លោះ ” មានន័យថា បន្តដំណើរទៅមុខទៀត។ ▪ ទម្លាប់របស់ Neji ពេលទំនេរគឺ ការធ្វើសមាធិ។ នេះប្រហែលជាកត្តា ដែលធ្វើឱ្យគេយល់ដឹងពីធម្មជាតិបានច្រើន។ ▪ Neji ត្រូវបានគេចាត់ទុកជាមនុស្សឡូយ

Must Watch: Suki ni Naru Sono Shunkan wo.: Kokuhaku Jikkou Iinkai

Suki ni Naru Sono Shunkan wo.: Kokuhaku Jikkou Iinkai (The moment you fall in love) Anime នេះជាលក្ខណះ MOVIE ដែលមានរយះពេលត្រឹមតែ ១ម៉ោង ៣នាទីប៉ុណ្ណោះ។ មុននឹងចូលដល់សាច់រឿងគួរបញ្ជាក់ផងដែរថា ANIME នេះមានទំនាក់ទំនងគ្នាជាមួយរឿងមួយទៀតឈ្មោះថា Zutto Maekara Sukideshita: Kokuhaku Jikkoulinkai (Ive always like you) ដែលតួអង្គក្នុងរឿងទាំងពីរនេះដូចគ្នាគ្រាន់តែរឿង Ive always like you ផ្តោតទៅលើតួអង្គ Natsuki និង Yuu ឯរឿង The moment you fall ផ្តោតទៅលើប្អូនពួកគេ។ PLOTS: ចូលមកសាច់រឿងវិញ។ រឿងនេះនិយាយអំពីស្នេហាត្រីកោណ។ តួស្រី Setoguchi Hina បានលួចស្រលាញ់រៀមច្បងនៅសាលារៀន (Senpai)

នាំគ្នាទៅមើល Fullmetal Alchemistថ្មីទាំងអស់គ្នាថាល្អមើលប៉ុន្នាន

ដូចអ្នកទាំងអស់គ្នាបានដឹងហើយថាថ្មីៗ​​ ក្រុមហ៊ុនWB (Warner Bros) របស់​ America  បាន​ដាក់បង្ហាញនូវឆុតខ្លីៗរបស់ Anime Live Action របស់​ Fullmetal Alchimist​​ ជាមួយនឹងការទទឹមរងចាំមួយនេះយើងសង្គេតឃើញថាចំណាប់អារម្មណ៍របស់ Fan កាន់តែកើនឡើងជាលំដាប់។ស្របពេលជាមួយគ្នានេះដែរគេសង្កេតឃើញថា Trailer ទី៣​ទទួលបានចំណាប់អារម្មណ៍ពីFanបានច្រើងជាងគេ។ ដូចនេះកុំអោយខាតពេលនាំគ្នាទៅទស្សនាទាំងអស់គ្នា​​​ Trailer ទី​1   Trailer ទី​2   Trailer ទី​3   តារាដែលបានចូលរួមសម្តែងមាន Ryosuke Yamada as Edward Elric Tsubasa Honda as Winry Rockbell Sato Ryuta como Maes Hughes Fumiyo Kohinata as General Hakuro Shinji Uchiyama as Gluttony Yasuko Matsuyuki

មើល​ Naruto​​​ យូរហើយតើមានដឹងថា Ninja មានប្រវត្តិដូចម្តេចដែររឺទេ?

ពាក្យថា Shinobi គឺសំគាល់ន័យដ៏ច្បាស់លាស់អោយ Ninja​។​ Ninja​​ ត្រូវបានគេស្គាល់លេចថ្លោនៅសម័យកាល​ Sengoku (សង្គ្រាមស្តេចត្រាញ់នៅប្រទេសជប៉ុន​ នា ​សតវត្សទី 15 )។​ បើនិយាយទៅដល់​ Ninja បក្សធំៗដែលមាននាសម័យនោះគឺ បក្ស​កូហ្គា​(Koga) និងបក្ស​ អ៊ីហ្គា(Iga)ដែលមានទីតាំងនៅខេត្តអ៊ីហ្គា(Iga)សព្វថ្ងៃមាននេះមានឈ្មោះ(Mie) ។ Ninjaត្រូវបានហ្វឹកហាត់ សម្រាប់គោលបំណងពិសេស​ គឺ​​ មានតូនាទីជា ពួកចារបុរស ឃាតករស៊ីឈ្នូល និង ពេលខ្លះសូម្បីតែ ភេរវករ ក៏មានដែរ។ នាឆ្នាំ១៥៦២ ប្រពន្ឋកូនរបស់ស្តេចត្រាញ់ឈ្មោះTokugawa Ieyasu ត្រូវបានសត្រូវចាប់ជាចំនាប់ខ្មាំង។​ពេលនោះស្តេចត្រាញ់មួយអង្គនេះបានប្រកាសរកអ្នកខ្លាំងដើម្បីទៅសង្គ្រោះប្រពន្ឋកូនរបស់ទ្រង់​ ​Ninja​បានទទូលយកសំណូមពរមូយនេះហើយទទួលបានជោគជ័យ។ក្រោយមកស្តេចត្រាញ់ Tokugawa Ieyasu បានទទួល​Ninjaយកមកគ្រប់គ្រង់ហើយក្លាយខ្លួនជាស្តេចត្រាញ់ដ៏មានអំនាចមួយរូបចាប់ពីពេលនោះមកNinjaក៏មានឈ្មោះបោះសំលេង ។  – Tokugawa Ieyasu Post Views: 377