វីដេអូ Trailer របស់ហ្គេមថ្មី Kingdom Hearts III បង្ហាញ Gameplay នៅក្នុងវគ្គ Olympus Coliseum

កាលពីថ្ងៃអាទិត្យនេះក្រុមហ៊ុន Square Enix បានបញ្ចេញនូវវីដេអូ Trailer មួយរបស់ហ្គេម Kindom Hearts III ដែលក្នុងវីដេអូនេះ​បង្ហាញពីរបៀបលេងថ្មីជាមួយ​ និងតួអង្គខ្លះ​ដែលលេចមុខមកម្តងទៀតពីហ្គេមមុនៗ។

វីដេអូក្នុងភាសាជប៉ុន៖

វីដេអូក្នុងភាសាអង់គ្លេស៖

ក្រុមហ៊ុន Square Enix បានបង្ហើបអោយដឹងកាលពីថ្ងៃសៅរ៍តាមរយ: LEG (Levity Entertainment Group, មិនមែនជើងទេ) នៅ Los Angeles ថាគេនឹងធ្វើការសំដែងមួយមានឈ្មោះថា “KH Orchestra – World Tour”  ហើយនិងបង្ហាញពីពត៌មានបន្ថែមរបស់ហ្គេមទៀត នៅក្នុងកម្មវិធី D23 Expo 2017 នៅថ្ងៃទី 15 ខែកក្កដាខាងមុខនេះ។ ហ្គេមនេះត្រូវបានប្រកាសដោយក្រុមហ៊ុន Square Enix កាលពីឆ្នាំ 2013 ថានឹងគម្រោងចេញលក់នៅក្នុងរយ:ពេលបីឆ្នាំទៀតសំរាប់ PlayStation 4 និង Xbox One។ លើសពីនេះទៅទៀតក្រុមហ៊ុន Epic Games នឹងចូលរួមក្នុងការបង្កើតហ្គេមនេះផងដែរដោយប្រើប្រព័ន្ធ Unreal Engine 4 ហើយមកដល់ពេលនេះយើងដឹងថាហ្គេមនេះនឹងមានវគ្គក្នុងរឿង Tangled, Big Hero 6 ព្រមទាំងវគ្គ Olympus Coliseum  ទៀតផង។

ប្រភព៖ Animenewsnetwork កែសំរួលដោយ៖ រី

Please follow and like us:
RSS
Follow by Email
Facebook
Facebook
Google+
http://khmeranime.com/%e1%9e%9c%e1%9e%b8%e1%9e%8a%e1%9f%81%e1%9e%a2%e1%9e%bc-trailer-%e1%9e%9a%e1%9e%94%e1%9e%9f%e1%9f%8b%e1%9e%a0%e1%9f%92%e1%9e%82%e1%9f%81%e1%9e%98%e1%9e%90%e1%9f%92%e1%9e%98%e1%9e%b8-kingdom-hearts-iii
Twitter

Add a Comment

Your email address will not be published. Required fields are marked *