១០ ចំណុច ការពិតរបស់ Neji Hyuga


ថ្ងៃនេះ ជាថ្ងៃកំណើតរបស់ Neji Hyuga ( ០៣ កក្កដា ) ។ ខ្ញុំបានរៀបអត្ថបទពិសេសស្ដីពីចំណុចពិត ១០ យ៉ាងរបស់ Neji ដែលអ្នកមិនបានដឹង។

  ១០ ចំណុច ការពិតរបស់ Neji Hyuga ▪ Neji និង Tenten មានបទក្នុងផ្ទៃរឿងដូចគ្នា ដែលគ្រាន់តែបទរបស់ Tenten យឺតជាង ហើយបទ Neji រាងលឿនបន្តិច។
▪ ឃ្លាដែល Neji ចូលចិត្តនិយាយគឺ ” Flying Leap ” ឬ ” ការលោតផ្លោះ ” មានន័យថា បន្តដំណើរទៅមុខទៀត។
▪ ទម្លាប់របស់ Neji ពេលទំនេរគឺ ការធ្វើសមាធិ។ នេះប្រហែលជាកត្តា ដែលធ្វើឱ្យគេយល់ដឹងពីធម្មជាតិបានច្រើន។
▪ Neji ត្រូវបានគេចាត់ទុកជាមនុស្សឡូយ ហើយជាមនុស្សដែលប្រាកដនិយម ហ៊ានប្រឈមមុងនឹងការពិត។
▪ ម្ហូបដែល Neji ចូលចិត្តជាងគេគឺ Nishin Soba ។ ចំណែក ម្ហូបដែលគេមិនសូវចូលចិត្តគឺ ល្ពៅ, គេក៏មិនសូវមានចំណង់ជាមួយម្ហូបហិរដែរ។
▪ Neji កើតនៅថ្ងៃទី ០៣ កក្កដា ក្នុងតារានិករ Cancer មានកម្ពស់ ១៧២.១ ស.ម និងទម្ងន់ ៥៤.២ គីឡូក្រាម។
▪ Neji បានសម្រេចបេសកកម្មផ្លូវការណ៍សរុបចំនួន ៦២ គឺ មាន ២៦ លំដាប់ D, ១៩ លំដាប់ C, ៤ លំដាប់ B, ១១ លំដាប់ A,  និង ២ លំដាប់ S ។
▪ ឈ្មោះរបស់ ” Neji ” មានន័យថា មួល ឬកួច ដែលប្រហែលសម្ដៅទៅលើក្បាច់ Eight Trigrams Palms Resolving Heaven របស់គេ។ ហើយក៏អាចសម្ដៅលើពាក្យ ” Nejia ” ជាក្បាច់គុណរបស់ចិនសម្ដៅទៅលើការបង្វិលខ្លួន។ ឈ្មោះគ្រួសាររបស់គេគឺ ” Hyuga ” មានន័យថា ផ្នែកនៃព្រះអាទិត្យ។
▪ អ្នកដែល Neji ចង់វាយជាមួយគឺ Hiashi Hyuga ដែលជាបងប្អូនភ្លោះរបស់ឪពុកគេ។ Neji ចង់វាយ Hiashi ប្រហែលជា Hiashi គឺជាមេគ្រួសារសំខាន់របស់ Hyuga និងការយល់ច្រឡំរវាង Hiashi និងឪពុកគេ, Hizashi ។ ហើយ អ្នកដែលគេចង់វាយមួយទៀតគឺ Naruto ប្រហែលជាគេយល់ថា Naruto ជាមនុស្សខ្លាំង ដែលធ្វើឱ្យគេចង់សាកប្រយុទ្ធជាមួយ។
▪ នៅក្នុងកិច្ចសម្ភាសន៍ Kishimoto បាននិយាយថា ប្រភពនៃឈ្មោះ Boruto បានមកពី Neji, ជាអ្នកដែលធ្វើឱ្យ  Naruto និង Hinata រស់នៅជាមួយគ្នា, ឬអាចមានន័យថា ករផ្សារភ្ជាប់។ Boruto ( ខ្ចៅ ) ជាពាក្យដូចគ្នានឹង Neji ( ដែកគោល ) បើថ្នាក់ពាក្យជា នាម។
▪ នេះជាចំណុចបន្ថែមមួយទៀត, Kishimoto បានបញ្ជាក់ថា មូលហេតុដែលរូបលោកធ្វើឱ្យ Neji ស្លាប់ គឺជាកត្តាធ្វើឱ្យ Naruto និង Hinata ចេះអភិវឌ្ឍខ្លួន រួមទាំងទំនាក់ទំនងរបស់ពួកគេផង។

នេះជា ចំណុចការពិតរបស់ Neji ។ អត្ថបទសូមបញ្ចប់ត្រឹមនេះ។ អរគុណសម្រាប់ការអាន, ជួបគ្នាពេលក្រោយទៀត !

Add a Comment

Your email address will not be published. Required fields are marked *