១២ចំណុចការពិតអំពី RANGIKU MATSUMOTO


សួស្ដីប្រិយមិត្តអ្នកអានទាំងអស់គ្នា! ថ្ងៃនេះ យើងជួបគ្នាជាមួយប្រធានបទថ្មី ដែលនិយាយអំពី ១២ចំណុចការពិតអំពី Rangiku នៅក្នុង Anime Bleach។ Rangiku គឺជា Shinigami ដែលជាតួអង្គមួយដ៏ស្រស់ស្អាត និងមានដើមទ្រូងធំផងដែរ ដែលទាក់ទាញអ្នកទស្សនា Bleach។ ឥឡូវនាំគ្នាមកមើលអត្ថបទអំពីនាង!
ចំណាំ ៖ អត្ថបទនេះអាចនឹងមានកំហុស ពីព្រោះខ្ញុំមិនទាន់បានបញ្ចប់ Bleach នៅឡើយ។ ប្រសិនជាមានអ្នកចង់ជួយខ្ញុំធ្វើអត្ថបទ Bleach អាចទំនាក់ទំនងមក Page យើងបាន!
១២ចំណុចការពិតអំពី Rangiku Matsumoto ៖
១. Rangiku មានកម្ពស់១៧២ស.ម និងទម្ងន់៥៧គីឡូក្រាម។ ២. Rangiku មានថ្ងៃកំណើតទី២៩ កញ្ញា ក្នុងតារានិករ Libra។ ដំបូងនាងមិនដឹងពីថ្ងៃកំណើតរបស់នាងទេ។ ពេលដែលនាងបានជួប Gin, Gin បានសួរអំពីថ្ងៃកំណើតរបស់នាង តែនាងមិនដឹង ហើយ Gin ក៏ប្រាប់ថា ថ្ងៃដែលនាងជួប Gin ជាថ្ងៃកំណើតរបស់នាង។
៣. ថ្វីត្បិតតែ Rangiku ជាតួអង្គរង តែប្រជាប្រិយភាពនាងក៏មិនអន់ខ្លាំងពេកនោះដែរ។ នៅក្នុងការបោះឆ្នោតតួអង្គដែលមានប្រជាប្រិយភាពក្នុង Bleach ជាផ្លូវការណ៍ដែលអ្នកគាំទ្រចូលចិត្ត នាងទទួលបានលទ្ធផល ៖    – លើកទី១ មិនបានចូលរួមការបោះឆ្នោត ដោយនាងមិនទាន់បានបង្ហាញខ្លួន។    – លើកទី២ បានចំណាត់ថ្នាក់លេខ៣៩ ជាមួយ ៤០សម្លេង    – លើកទី៣ បានចំណាត់ថ្នាក់លេខ១៧ ជាមួយ ១៣៧៧សម្លេង    – លើកទី៤ បានចំណាត់ថ្នាក់លេខ២១ ជាមួយ ១៦៦៦សម្លេង    – Zanpakuto របស់នាង “Haineko” ទទួលបានចំណាត់ថ្នាក់លេខ១៨។ ៤. Rangiku ស្រឡាញ់ផ្កាឈូករ័ត្ន។ នាងស្រឡាញ់ផ្កាមួយនេះ ព្រោះវាមើលទៅគឺសាមញ្ញហើយមានសេរីភាព។ កាលនាងនៅក្មេងនាងធ្លាប់ចង់ក្លាយជាផ្កាឈូករ័ត្ន។ ៥. Rangiku ចូលចិត្តញ៉ាំផ្លែទម្លាប់ ហើយនាងមិនចូលចិត្តញ៉ាំទំពាំងនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ចូលចិត្តអាហារប្លែកៗដែល Orihime ចម្អិនផងដែរ។ ៦. នៅពេលដែល Rangiku ទំនេរ, នាងចូលចិត្តមើលសិល្បៈរាំរបស់ជប៉ុន និងដើរទិញទំនិញជាច្រើនរួមមានខោអាវជាដើមនៅក្នុងពិភពលោករបស់មនុស្ស។ ៧. នាពេលដែល Rangiku មានអារម្មណ៍ថាចង់ផឹក, នាងតែងហៅមនុស្សណាដែលទំនេរ ហើយឱ្យពួកគេប៉ាវនាងផឹក។ ដូចនេះ នាងបានផឹកសប្បាយដោយមិនអស់លុយនោះទេ។ ដៃគូធ្លាប់ផឹករបស់នាងរួមមាន Shuhei និង Shunsui។
៨. នៅក្នុងរឿង Simpsons Treehouse of Horror  វគ្គទី២៥ មានការបង្ហាញតួអង្គនៅក្នុងរឿងនោះដែលពាក់ខោអាវជាតួអង្គ Anime ជាច្រើន ហើយក្នុងនោះក៏មាន Rangiku ផងដែរ ដែលស្លៀកពាក់ខោអាវ Shinigami រួមទាំង Zanpakuto របស់នាងផងដែរ។
៩. នៅក្នុងឆ្នាំ២០០៨, ទំហំដើមទ្រូងរបស់ Rangiku ត្រូវបានគេរិះគន់។ ក្រោយមកទំហំដើមទ្រូងរបស់នាងត្រូវបានបន្ថយបន្តិច ហើយក្នុងវគ្គខ្លះនាងពាក់អាវរហូតដល់ទៅពីរជាន់។
១០. Rangiku ជាកុមារកំព្រាមកពីស្រុក Rukon។ កាលនៅក្មេងនាងត្រូវបានជួយដោយ Gin ពីការអត់អាហារ។ Gin បានរកឃើញនាងនៅតាមផ្លូវ ហើយក្រោយមកពួកគេបានក្លាយជាមិត្តជិតស្និទ្ធ។ Gin តែងតែដើរចោល Rangiku ដោយមិនប្រាប់ថាគេទៅណា ដែលធ្វើឱ្យនាងមិនសប្បាយចិត្ត។
១១. ឈ្មោះ Zanpakuto របស់ Rangiku គឺ “Haineko” (Ash Cat/កម្ទេចផេះឆ្មា)។ ដើម្បីឱ្យ Zanpakuto របស់នាងចេញប្រយុទ្ធ, Rangiku ត្រូវប្រើពាក្យថា “Roar” (ស្រែកគ្រហឹម) តែត្រូវបានផ្លាស់ប្ដូរមក “Growl” (ស្រែកលាន់រំពង) ចាប់ពីភាគ Arrancar ទៅ។ នៅក្នុងទម្រង់ Shikai, Zanpakuto របស់នាងប្រែជាកម្ទេចផេះម៉ត់ហើយវាយប្រហារសត្រូវ។ នាងអាចបញ្ជាកម្ទេចផេះទាំងនោះបានទៅតាមសញ្ញាដៃរបស់នាង។

១២. Rangiku មិនបានហាត់យក Bankai ដោយជោគជ័យនោះទេ។ Haineko ជាឆ្មាដ៏ខ្ជិលដែលមានចរិតដូចជា Rangiku អញ្ជឹង ដែលធ្វើឱ្យនាងមានការលំបាកក្នុងការសម្រេច Bankai។
នេះជា១២ចំណុចការពិតអំពី Rangiku Matsumoto។ សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្ត។ អរគុណសម្រាប់ការអាន! សុំទោសរាល់កំហុសដែលខ្ញុំសរសេរខុសនៅក្នុងអត្ថបទនេះផង។ ព័ត៌មានខ្លះអាចបាត់មិនពេញលេញឬមើលមិនយល់ ព្រោះ Admin មិនទាន់បានបញ្ចប់ Bleach និងស្រាវជ្រាវមើលមិនសូវយល់។ Admin ត្រូវការជំនួយពីប្រិយមិត្ត Bleach ដើម្បីជួយដោយស្ម័គ្រចិត្ត ហើយអាចទំនាក់ទំនងមកកាន់ Page យើងបាន។ សុំប៉ុណ្ណឹង ចុច Like Page របស់ពួកយើងដើម្បីទទួលបានព័ត៌មាន និងរឿងរ៉ាវផ្សេងៗទៀត។
អត្ថបទរៀបរៀង និងរក្សាសិទ្ធិដោយ Anime Lab Cambodia

Add a Comment

Your email address will not be published. Required fields are marked *