Author: Arunborey Than

នាំគ្នាទៅមើល Fullmetal Alchemistថ្មីទាំងអស់គ្នាថាល្អមើលប៉ុន្នាន

ដូចអ្នកទាំងអស់គ្នាបានដឹងហើយថាថ្មីៗ​​ ក្រុមហ៊ុនWB (Warner Bros) របស់​ America  បាន​ដាក់បង្ហាញនូវឆុតខ្លីៗរបស់ Anime Live Action របស់​ Fullmetal Alchimist​​ ជាមួយនឹងការទទឹមរងចាំមួយនេះយើងសង្គេតឃើញថាចំណាប់អារម្មណ៍របស់ Fan កាន់តែកើនឡើងជាលំដាប់។ស្របពេលជាមួយគ្នានេះដែរគេសង្កេតឃើញថា Trailer ទី៣​ទទួលបានចំណាប់អារម្មណ៍ពីFanបានច្រើងជាងគេ។ ដូចនេះកុំអោយខាតពេលនាំគ្នាទៅទស្សនាទាំងអស់គ្នា​​​ Trailer ទី​1   Trailer ទី​2   Trailer ទី​3   តារាដែលបានចូលរួមសម្តែងមាន Ryosuke Yamada as Edward Elric Tsubasa Honda as Winry Rockbell Sato Ryuta como Maes Hughes Fumiyo Kohinata as General Hakuro Shinji Uchiyama as Gluttony Yasuko Matsuyuki

រូបភាពបង្ហាញការសំដែងរឿង Tokyo Ghoul លើឆាកដែលមិនធ្លាប់មានពីមុនមក

កាលពីថ្ងៃព្រហស្បតិ៍នេះនៅទីក្រុងតូក្យូ មានការសំដែងលើឆាករឿង Tokyo Ghoul ដែលមានឈ្មោះថា៖ “Aruiwa, Chōetsu-teki Bishokugaku o Meguru Meizō-roku” នៅក្នុងមហោស្រប​ THEATER។ នៅក្នុងនោះដែរ អ្នកយកពត៍មានរបស់វិបសាយ Anime Now! បានថតឈុតឆាកការសំដែងជាច្រើន ហើយបានបង្ហាះរូបភាពចំនួន 10 ដែលគេគិតថាជារូបល្អបំផុតអោយអ្នកអានទាំងអស់គ្នាបានឃើញ។

វីដេអូ Trailer របស់ហ្គេមថ្មី Kingdom Hearts III បង្ហាញ Gameplay នៅក្នុងវគ្គ Olympus Coliseum

កាលពីថ្ងៃអាទិត្យនេះក្រុមហ៊ុន Square Enix បានបញ្ចេញនូវវីដេអូ Trailer មួយរបស់ហ្គេម Kindom Hearts III ដែលក្នុងវីដេអូនេះ​បង្ហាញពីរបៀបលេងថ្មីជាមួយ​ និងតួអង្គខ្លះ​ដែលលេចមុខមកម្តងទៀតពីហ្គេមមុនៗ។

Pokkén Tournament DX និងដាក់លក់សំរាប់ Nintendo Switch នៅថ្ងៃទី 22 ខែ កញ្ញាខាងមុខនេះ

ក្នុងអំឡុងពេលការធ្វើបទបង្ហាញរបស់ខ្លួននៅលើបណ្តាញអុីនធឺណេត (ដែលហៅថា Pokémon Direct) កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Nintendo បានប្រកាសថា Pokkén Tournament DX នឹងក្លាយជាហ្គេម Pokémon ដំបូងបំផុតដែលនឹងបង្ហាញខ្លួននៅក្នុងម៉ាសុីនហ្គេម Nintendo Switch និងបង្ហាញថានឹងចាប់ផ្តើមការលក់នៅថ្ងៃទី 22 ខែកញ្ញាខាងមុខនេះរួមទាំងមានវីដេអូ Trailer បង្ហាញពីហ្គេមនេះ។