Category: App

វីដេអូ Trailer របស់ហ្គេមថ្មី Kingdom Hearts III បង្ហាញ Gameplay នៅក្នុងវគ្គ Olympus Coliseum

កាលពីថ្ងៃអាទិត្យនេះក្រុមហ៊ុន Square Enix បានបញ្ចេញនូវវីដេអូ Trailer មួយរបស់ហ្គេម Kindom Hearts III ដែលក្នុងវីដេអូនេះ​បង្ហាញពីរបៀបលេងថ្មីជាមួយ​ និងតួអង្គខ្លះ​ដែលលេចមុខមកម្តងទៀតពីហ្គេមមុនៗ។

Pokkén Tournament DX និងដាក់លក់សំរាប់ Nintendo Switch នៅថ្ងៃទី 22 ខែ កញ្ញាខាងមុខនេះ

ក្នុងអំឡុងពេលការធ្វើបទបង្ហាញរបស់ខ្លួននៅលើបណ្តាញអុីនធឺណេត (ដែលហៅថា Pokémon Direct) កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Nintendo បានប្រកាសថា Pokkén Tournament DX នឹងក្លាយជាហ្គេម Pokémon ដំបូងបំផុតដែលនឹងបង្ហាញខ្លួននៅក្នុងម៉ាសុីនហ្គេម Nintendo Switch និងបង្ហាញថានឹងចាប់ផ្តើមការលក់នៅថ្ងៃទី 22 ខែកញ្ញាខាងមុខនេះរួមទាំងមានវីដេអូ Trailer បង្ហាញពីហ្គេមនេះ។

VR App ក្នុង​រឿង Re:Zero មាន​ Version របស់​ Emilia នៅថ្ងៃទី​​​​​ ០៦ ខែ មិថុនា ខាងមុខនេះ

ហាងលក់នៅក្នុងប្រទេសជប៉ុនឈ្មោះ Dospara យុទ្ធនាការចាប់ផ្តើមការធ្វើតេស្តស្តង់ VR App​​ ដែរមាន Feature របស់ Rem បានបើកដំណើរការសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android នៅថ្ងៃសុក្រ​។ គេហទំព័រផ្លូវការរបស់ហាង Dospara PC Parts  បានបង្ហាញកាលពីថ្ងៃសុក្រថា “Life in an Alternate World With Rem in VR” កម្មវិធីស្មាតហ្វូនបច្ចុប្បន្នមានការធ្វើតេស្តស្តង់នៅក្នុងហាង Dospara និងហាងផ្សេងៗចំនួន ២២​​ ​​​នៅទូទាំងប្រទេសជប៉ុន។ ស្តង់នេះអនុញ្ញាតឱ្យមនុស្សធ្វើតេស្តកម្មវិធី VR។ យុទ្ធនាការនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រ។           គេហទំព័រផ្លូវការសម្រាប់កម្មវិធីនេះបានរាយថាកំណែថ្មីនៃកម្មវិធីនេះមាន​ Feature​ របស់ Emilia នឹងមកដល់នៅថ្ងៃទី 6 ខែមិថុនាសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android ។ កំណែ Emilia នឹងមានការដំឡើងពីរប្រភេទដូចគ្នា​