Must Watch: Suki ni Naru Sono Shunkan wo.: Kokuhaku Jikkou Iinkai

Suki ni Naru Sono Shunkan wo.: Kokuhaku Jikkou Iinkai (The moment you fall in love) Anime នេះជាលក្ខណះ MOVIE ដែលមានរយះពេលត្រឹមតែ ១ម៉ោង ៣នាទីប៉ុណ្ណោះ។ មុននឹងចូលដល់សាច់រឿងគួរបញ្ជាក់ផងដែរថា ANIME នេះមានទំនាក់ទំនងគ្នាជាមួយរឿងមួយទៀតឈ្មោះថា Zutto Maekara Sukideshita: Kokuhaku Jikkoulinkai (Ive always like you) ដែលតួអង្គក្នុងរឿងទាំងពីរនេះដូចគ្នាគ្រាន់តែរឿង Ive always like you ផ្តោតទៅលើតួអង្គ Natsuki និង Yuu ឯរឿង The moment you fall ផ្តោតទៅលើប្អូនពួកគេ។

PLOTS: ចូលមកសាច់រឿងវិញ។ រឿងនេះនិយាយអំពីស្នេហាត្រីកោណ។ តួស្រី Setoguchi Hina បានលួចស្រលាញ់រៀមច្បងនៅសាលារៀន (Senpai) ដែលមានឈ្មោះថា Ayase Koyukiតែ Koyuki មានអ្នកដែលខ្លួនលួចស្រលាញ់រួចទៅហើយ ហើយ Enomoto Kotarou ដែលជាអ្នកជិតខាងរបស់នាងនិងជាមិត្តនឹងគ្នាទាំងពីខ្មែរលួចស្រលាញ់នាង។ Admin មិនចង់ Spoil អ្នកទាំងអស់គ្នាអោយដឹងសាច់រឿងនោះទេ គ្រាន់និយាយខ្លះអំពីរឿងនេះប៉ុណ្ណោះ។ ANIME និង ចម្រៀងដែលនៅក្នុងរឿងនេះត្រូវបានផលិតដោយ HoneyWorks, ហើយខ្ញុំពិតជាចូលចិត្តចម្រៀងនោះមែនទែន បើអ្នកអានអត្ថន័យនៃចម្រៀងនោះ អ្នកដែល CRUSH លើគេប្រហែលជាយល់អារម្មណ៍នោះហើយ។  បញ្ជាក់៖ មានមនុស្សមួយចំនួនបានប្រាប់ថា រឿងនេះចប់ទៅមិនទំនងតែការពិតគេមើលមិនទាន់ចប់។ នៅមានរឿងនៅ៣នាទីចុងក្រោយនៃវីដេអូទៀតដូច្នេះហើយសូម SKIP ENDING ហើយទៅមើល៣នាទីចុងក្រោយអ្នកនឹងយល់ថារឿងនេះបញ្ចប់យ៉ាងម៉េច។ 
អរគុណសម្រាប់ការអាន! សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត ANIME នេះហើយពួកយើងនឹងខិតខំរក ​ANIME ល្អៗមកជូនបន្ថែមទៀត។ អត្ថបទ៖ SASUKE លទ្ធផល​រូបភាព​សម្រាប់ The Moment You Fall in Love anime
OPENING: 
 

Add a Comment

Your email address will not be published. Required fields are marked *