Pokkén Tournament DX និងដាក់លក់សំរាប់ Nintendo Switch នៅថ្ងៃទី 22 ខែ កញ្ញាខាងមុខនេះ

ក្នុងអំឡុងពេលការធ្វើបទបង្ហាញរបស់ខ្លួននៅលើបណ្តាញអុីនធឺណេត (ដែលហៅថា Pokémon Direct) កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Nintendo បានប្រកាសថា Pokkén Tournament DX នឹងក្លាយជាហ្គេម Pokémon ដំបូងបំផុតដែលនឹងបង្ហាញខ្លួននៅក្នុងម៉ាសុីនហ្គេម Nintendo Switch និងបង្ហាញថានឹងចាប់ផ្តើមការលក់នៅថ្ងៃទី 22 ខែកញ្ញាខាងមុខនេះរួមទាំងមានវីដេអូ Trailer បង្ហាញពីហ្គេមនេះ។

Nintendo បានបន្ថែមទៀតថាហ្គេមនេះនឹងបន្ថែមតួអង្គមួយចំនួនដូចជា Darkrai, Scizor, Empoleon, Croagunk និង Decidueye ពីលើតួអង្គដែលមានស្រាប់នៅក្នុង version របស់ Wii U ព្រមទាំងបន្ថែមការប្រកួតជាប្រភេទ Ranked, Friendly និងជា Group ទៀតផង។ គួរអោយកត់សំគាល់ផងដែរថា ហ្គេមនេះបានធ្វើការបង្ហាញខ្លួនទៅអ្នកលេងនៅប្រទេសជប៉ុនមុនគេកាលពីខែកក្កដា ឆ្នាំ 2015 ដោយមានតែតួអង្គអាចលេងបានតែ 8 រូបប៉ុណ្ណោះគឺ Charizard, Weavile, Lucario, Machamp, Gardevoir, Suicune, Gengar និង Pikachu។ ហ្គេមនេះបានបន្ថែមតួអង្គដូចជា Masked Pikachu, Darkrai, Croagunk, Scizor និង Sceptile ក្រោយមកទៀត រួមជាមួយតួអង្គជំនួយដូចជា Emolga, Lapras, Snivy, Frogadier, Eevee, Fennekin ជាដើម មុនពេលដែលក្រុមហ៊ុន Bandai Namco Entertainment និងក្រុមហ៊ុន Nintendo បានសម្រេចចិត្តអោយហ្គេមនេះបង្ហាញខ្លួននៅលើ Wii U កាលពីខែមីនា ឆ្នាំ 2016 កន្លងមក។

ក្រុមហ៊ុន Nintendo និងបើកអោយអ្នកចូលរួមទាំងអស់ធ្វើការសាកល្បងហ្គេមនេះនៅកម្មវិធី E3 ក្នុងទីក្រុង Los Angeles នៅថ្ងៃទី 13 ខែមិថុនា ហើយនឹងមានការបង្ហាញខ្លួននៅក្នុងបទបង្ហាញរបស់ Nintendo Treehouse និងមានការប្រកួតបើកឆាកផ្ទាល់របស់ខ្លួននៅថ្ងៃទី 14 ខែមិថុនានៅ E3 ខាងមុខនេះ ។

Trailer នោះក៏បានបង្ហាញអោយដឹងថា ហ្គេម Pokémon Ultra Sun និង Pokémon Ultra Moon នឹងចាប់ផ្តើមបើកលក់ជាផ្លួវការ ថ្ងៃទី 17  ខែ វិច្ឆិកាខាងមុខនេះ។ ហ្គេមនេះនឹងនាំមកនូវសាច់រឿងមួយដែលខុសប្លែកពីសាច់រឿងរបស់ហ្គេម Pokémon Sun & Moon ព្រមទាំងរួមបញ្ជូលនូវ Pokémon ដែលមិនធ្លាប់មានពីមុនមកដូចដែលបានបង្ហាញនៅក្នុងវីដេអូខាងក្រោមនេះ។

លើសពីនេះទៅទៀត ក្រុមហ៊ុន Nintendo បានបង្ហាញថា ហ្គេម Pokémon Gold Version និង Pokémon Silver Version និងត្រូវបានដាក់លក់នៅក្នុង Virtual Console service របស់ Nintendo 3DS ចាប់ពីថ្ងៃទី 22 ខែ កញ្ញា តទៅហើយហ្គេមទាំងពីរនេះនិងត្រូវបានដាក់អោយដំណើរការជាមួយកម្មវិធី Pokémon Bank ផងដែរ។ ចំពោះអ្នកដែលមិនធ្លាប់ស្គាល់ហ្គេមនេះពីមុនមក Pokémon Gold និង Pokémon Silver គឺជាហ្គេមដែលបង្កើតឡើងដោយក្រុមហ៊ុន Gamefreak ហើយបានធ្វើការបង្ហាញខ្លួននៅលើ Gameboy Color និងដាក់លក់ដំបូងគេនៅប្រទេសជប៉ុននៅឆ្នាំ 1999 នៅប្រទេសអាមេរិចនៅឆ្នាំ 2000 រួចដាក់លក់នៅក្នុងបញ្តាប្រទេសអឺ រ៉ុបនៅឆ្នាំ 2001។

ប្រភព៖ Animenewsnetwork កែសំរួលដោយ៖ រី

Please follow and like us:
RSS
Follow by Email
Facebook
Facebook
Google+
http://khmeranime.com/pokken-tournament-dx-%e1%9e%93%e1%9e%b7%e1%9e%84%e1%9e%8a%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%9b%e1%9e%80%e1%9f%8b%e1%9e%9f%e1%9f%86%e1%9e%9a%e1%9e%b6%e1%9e%94%e1%9f%8b-nintendo-switch-%e1%9e%93%e1%9f%85
Twitter

Add a Comment

Your email address will not be published. Required fields are marked *